សភាកម្ពុជាប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស CLV ======= នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ជាប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាវ វុន ប្រធានគណៈកម្មការទី៥រដ្ឋសភា តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាលល័យវិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖ ១-មតិស្វាគមន៍ឯកឧត្តមប្រធានអង្គប្រជុំ។ ២-ពិភាក្សាអំពីកាលបរិច្ឆេទ ទីកន្លែង ប្រធានបទ និងទម្រង់សន្និសីទលើកទី៨។ ៣-បញ្ហាផ្សេងៗ។ ៤-មតិបូកសរុបរបស់ឯកឧត្តមប្រធានអង្គប្រជុំ។ សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៨នេះ ពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខនេះ។